loading...
loading...
3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ

បច្ចេកទេស ដាំ ឆៃថាវ ផ្អែម - Sweet Radis

ឆៃថាវ ឬ ស្ពៃ មើម ជា ដំណាំ បន្លែ មួយ ប្រភេទ ក្នុង ចំណោម បន្លែ មើម ជាច្រើន ដែល កសិករ កម្ពុជា និយម ដាំ។ ឆៃថាវ ក៏ ជា ប្រភេទ បន្លែ មិន អាច ខ្វះ បាន ក្នុង ម្ហូប អាហារ ប្រចាំ ថ្ងៃ ដោយសារ ឆៃថាវ គេ អាច ច្នៃ ជា ម្ហូប ដោយ ការ ចម្អិន ក៏ បាន និង ហូប ឆៅ ក៏ បាន ដូចជា ជ្រក់ ឬ ធ្វើ ឆៃប៉ូវ ជាដើម។ ទន្ទឹម គ្នា នេះ អ្នក ដាំ ឆៃថាវ រស់នៅ ទីក្រុង ភ្នំពេញ អះអាង ថា ឆៃថាវ ដែល គ្រួសារ គាត់ ដាំ មាន លក្ខណៈ ពិសេស ជាង ឆៃថាវ ដែល លក់ នៅ ទីផ្សារ បច្ចុប្បន្ន ត្រង់ ថា មាន រសជាតិ ផ្អែម។


តើ ហេតុ អ្វី បាន ជា អ្នក ដាំ ឆៃថាវ ម្នាក់ នេះ អះអាង ថា ឆៃថាវ ដែល លោក ដាំ មាន រសជាតិ ផ្អែម ជាង ឆៃថាវ នៅ លើ ទីផ្សារ?

ទីផ្សារ ក្នុង ទីក្រុង ភ្នំពេញ បច្ចុប្បន្ន នេះ ត្រូវ ការ ឆៃថាវ នៅ ពេល ដែល ពលរដ្ឋ កាន់ តែ ច្រើន ត្រូវ ការ ឆៃថាវ នេះ ដើម្បី ធ្វើ ជា បន្លែ ផ្សំ ក្នុង អាហារ។

ដំណាំ ឆៃថាវ ងាយ ដាំ ដ្បិត ជា បន្លែ មើម ដែល ចូល ចិត្ត អាកាសធាតុ ត្រជាក់ បន្តិច មិន ក្តៅ ហែង។ បើ បាន ដី ធូរ លាយ ខ្សាច់ ឆៃថាវ នឹង រហ័ស ធំ ពិសេស ឆៃថាវ ជា ដំណាំ ដែល ត្រូវ ការ ទឹក ច្រើន។ ហេតុ នេះ បាន ជំរុញ ឲ្យ ក្រុម គ្រួសារ លោក ថាច ធី នៅ ក្នុង ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ចាប់ អារម្មណ៍ ដាំ ដំណាំ ប្រភេទ នេះ។

លោក ថាច ធី ឲ្យ ដឹង ថា ឆៃថាវ ដែល គ្រួសារ លោក ដាំ ក៏ មិន ខុស ពី ឆៃថាវ ដែល គេ លក់ នៅ លើ ទីផ្សារ ដែរ គ្រាន់ តែ ឆៃថាវ ដែល លោក ដាំ មាន លក្ខណៈ ពិសេស ជាង ឆៃថាវ នៅ ទីផ្សារ បន្តិច ត្រង់ ថា វា មាន រសជាតិ ផ្អែម ស្រួយ ឆ្ងាញ់ មើម ស្រស់ សម្បក តឹង ណែន មាន ទឹក ដែល ធ្វើ ឲ្យ អតិថិជន ជាប់ ចិត្ត ច្រើន។ លោក ថាច ធី បាន ឲ្យ ដឹង ដែរ ថា ឆៃថាវ មាន ពីរ ប្រភេទ គឺ ពូជ មាន រយៈពេល ៦០ ថ្ងៃ និង ៤៥ ថ្ងៃ។ សម្រាប់ លោក តែង ដាំ ប្រភេទ ពូជ ទាំង ពីរ នេះ ជានិច្ច គ្រាន់ តែ ពូជ ៦០ ថ្ងៃ លោក ដាំ នៅ រដូវ ប្រាំង និង ពូជ ៤៥ ថ្ងៃ លោក ដាំ នៅ រដូវ វស្សា ប៉ុន្តែ លោក ថា ពូជ ទាំង ពីរ នេះ កំពុង ពេញ និយម លើ ទីផ្សារ ប្រចាំ ថ្ងៃ ដូច គ្នា៖ «បើ ឆៃថាវ មាន អាយុ ៤០ ថ្ងៃ មាន អាយុ ៦០ ថ្ងៃ អាយុ ៤០ ថ្ងៃ ស្លឹក វា ល្អ វែង តែ មើម តូច បើ ខែ វស្សា យើង ដាំ អាយុ ៤៥ ថ្ងៃ ចំណែក ឯ អាយុ ៦០ ថ្ងៃ យើង ដាំ ខែ ប្រាំង ព្រោះ វា ចាញ់ ទឹក»។

ចំណែក ឯ វិធី ដាំ គ្មាន អ្វី ស្មុគស្មាញ នោះ ទេ លោក ថាច ធី ថា មុន ដាំ ត្រូវ ត្រៀម ដី ដោយ រាស់ បំបែក ឲ្យ ល្អិត លាយ ជី លាមក សត្វ ផេះ ឬ ជីកំប៉ុស ហើយ ហាល សំដិល ដី នោះ មួយ សប្ដាហ៍ រួច ហើយ ជីក រណ្តៅ ទទឹង ប្រមាណ មួយ ចំអាម រាក់ៗ បន្តក់ គ្រាប់ ពូជ ដែល អាច រក ទិញ បាន តាម ទីផ្សារ មួយ រណ្ដៅ ២ ឬ ៣ គ្រាប់ ឬ មិន បាច់ ជីក រណ្តៅ ក៏ បាន គឺ ព្រោះ គ្រាប់ យក តែ ម្តង តែ ត្រូវ យក ដី លាយ ជី លាមក សត្វ បាច ពី លើ ឲ្យ លុប គ្រាប់ ពូជ ប្រមាណ ជា មួយ ថ្នាំង ម្រាម ដៃ រួច ស្រោច ទឹក ឲ្យ ជោក ទើប យក ចំបើង ឬ ស្មៅ ស្ងួត ក្រាល គ្រប ពី លើ ស្តើងៗ មួយ ស្រទាប់។

លើស ពី នេះ បើ ចង់ ឲ្យ ដំណាំ ឆៃថាវ កាន់ តែ ឆាប់ លូតលាស់ ល្អ លោក ថា ត្រូវ ភ្ជួរ រាស់ ដី យ៉ាង ហោច ណាស់ ៣ ទៅ ៤ លើក ដើម្បី ឲ្យ ដី ធូរ មាន ខ្យល់ ចេញ ចូល គ្រប់គ្រាន់ ងាយ ជ្រាប ទឹក បាន ល្អ ហើយ ក៏ ត្រូវ លើក រង ឲ្យ មាន កម្ពស់ ១ តឹក និង ទទឹង ១ ម៉ែត្រ ៨ តឹក អាស្រ័យ លើ ទំហំ ដី៖ «អា ឆៃថាវ នេះ ខ្ញុំ ដាំ តាម បែប ធម្មជាតិ ហើយ ឆៃថាវ វា ដាំ ត្រូវ តែ លើក រង បើ ដាំ លើ ដី ទំនាប អត់ លើក រង វា ដាំ មិន ល្អ នោះ ទេ វា តែង តែ រលួយ អស់ ត្រូវ តែ ដាំ ដោយ លើក ធ្វើ ជា រង ព្រោះ ធ្វើ ឲ្យ ឆៃថាវ មាន មើម ល្អ»។

មក ដល់ ត្រង់ ចំណុច នេះ លោក បញ្ជាក់ ថា កាល ណា ដុះ ស្លឹក មួយ ដើម ៥ ស្លឹក ហើយ ទើប ដក ដើម ណា ដែល មិន ស្អាត ចោល ទុក តែ ដើម ដែល រឹងប៉ឹង ជាង គេ ឲ្យ ឃ្លាត ពី ដើម មួយ ទៅ ដើម មួយ ប្រមាណ ជាង ១ ចំអាម ឬ ប្រមាណ ៣ តឹក។

ការ ថែទាំ ក្រោយ ដាំ ឆៃថាវ

អ្នក ដាំ ឆៃថាវ រូប នេះ ឲ្យ ដឹង ដែរ ថា ទោះ បី ដំណាំ ឆៃថាវ ងាយ ស្រួល ដាំ ប៉ុន្តែ ដំណាំ ប្រភេទ នេះ ក៏ សម្បូរ សត្វ ចង្រៃ បំផ្លាញ ខ្លះ ដែរ ដូចជា រួញ ស្លឹក សត្វ ដង្កូវ ចោះ ផ្លែ និង សត្វ កណ្ដៀរ ជាដើម។ លោក ថា ហេតុ នេះ ដើម្បី ថែទាំ ដំណាំ ឆៃថាវ ឲ្យ បាន ទាន់ តម្រូវ ការ ទីផ្សារ ចាំបាច់ ត្រូវ តែ ស្រោច ទឹក ១ ថ្ងៃ ១ ដង គឺ ពេល ថ្ងៃ បោច ស្មៅ ជ្រួយ ដី ឲ្យ ធូរ ដើម្បី ឲ្យ ទឹក ងាយ ជ្រាប ចូល ក្នុង ដី រក្សា សំណើម បាន យូរ ធ្វើ ឲ្យ មើម ឆៃថាវ អាច ស្រូប យក ជីជាតិ ស្រួល៖ «វា ដុះ ហើយ ត្រូវ ស្រោច វា តែ ឆៃថាវ នេះ វា មិន ត្រូវ ការ ទឹក ពេក ទេ គ្រាន់ តែ ស្រោច វា ឲ្យ ល្មម ឲ្យ សើម បាន ហើយ តែ បើ ខែ ប្រាំង វិញ យើង ដាំ ត្រូវ តែ ស្រោច ទឹក តែ ពេល ថ្ងៃ បាន ហើយ»។


ចំណែក ការ ប្រមូល ផល វិញ លោក ថាច ធី ឲ្យ ដឹង ដែរ ថា ឆៃថាវ អាយុ បាន ៤៥ ឬ ៦០ ថ្ងៃ អាស្រ័យ លើ ពូជ ដែល ដាំ គឺ ចាប់ ផ្ដើម ប្រមូល ផល ម្តង ទាំងអស់ មិន ទុក ដូច ដំណាំ ដទៃ នោះ ឡើយ ព្រោះ អាច ធ្វើ ឲ្យ ឆៃថាវ ស្ពោត។

មក ដល់ ត្រង់ ចំណុច នេះ លោក ថាច ធី និយាយ ទាំង ទឹក មុខ ញញឹម ថា ដោយសារ លោក អនុវត្ត ដាំ ឆៃថាវ តាម វិធី ធម្មជាតិ មិន ប្រើ ជី គីមី ពលរដ្ឋ ជាច្រើន នៅ ក្នុង រាជធានី ភ្នំពេញ ដែល និយម មក ទិញ ឆៃថាវ ដែល គ្រួសារ លោក ដាំ យក ទៅ ទទួល ទាន ច្រើន លើក ឡើង ថា មាន លក្ខណៈ ពិសេស ត្រង់ ថា វា មាន រសជាតិ ផ្អែម ជាង ឆៃថាវ ដែល លក់ នៅ លើ ទីផ្សារ បច្ចុប្បន្ន។ ហេតុ នេះ ទើប គ្រួសារ លោក និង អ្នក ទិញ ទាំង នោះ ដាក់ ឈ្មោះ ថា ឆៃថាវ ផ្អែម។



ឯកសារ ស្រាវជ្រាវ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្ដីពី ដំណាំ ឆៃថាវ ឬ ស្ពៃ មើម ឲ្យ ដឹង ថា ឆៃថាវ មាន ប្រភព កំណើត មក ពី ប្រទេស ចិន។ ឯកសារ ដដែល បង្ហាញ ថា ឆៃថាវ ជា បន្លែ ដែល សម្បូរ ទៅ ដោយ ជីវជាតិ ច្រើន មុខ ក្នុង នោះ រួម មាន ជាតិ ប្រូតេអ៊ីន ខ្លាញ់ ជាតិ ទឹក កាបូអ៊ីដ្រាត ជាតិ សរសៃ និង ផេះ។ លើស ពី នេះ ឆៃថាវ ក៏ ជា បន្លែ មើម សម្បូរ ដោយ សារធាតុ ចិញ្ចឹម ដូចជា វីតាមីន និង សារធាតុ រ៉ែ ជាច្រើន ទៀត ដែល អាច ជួយ រក្សា តុល្យភាព របប អាហារ យ៉ាង ល្អ ប្រសើរ ផង ដែរ។

ដោយសារ ឆៃថាវ មាន អត្ថប្រយោជន៍ ច្រើន នេះ ហើយ បាន ក្លាយ ជា ទិសដៅ សំខាន់ របស់ ក្រុម គ្រួសារ លោក ថាច ធី ដើម្បី លើក ស្ទួយ កម្រិត ជីវភាព ប្រចាំ ថ្ងៃ។ ម្យ៉ាង ឆៃថាវ ដែល លោក ដាំ បែប ធម្មជាតិ នេះ ដែល ធ្វើ ឲ្យ មាន រសជាតិ ផ្អែម ឆ្ងាញ់ ជាង ឆៃថាវ នៅ លើ ទីផ្សារ នេះ ដែរ លក់ បាន តម្លៃ ក្នុង ១ គីឡូក្រាម ជិត ៥.០០០ រៀល។

លោក ថាច ធី អះអាង ថា បច្ចុប្បន្ន នៅ លើ ទីផ្សារ កម្ពុជា ឆៃថាវ កំពុង នាំ ចូល ខ្លាំង ពី បណ្ដា ប្រទេស ជិត ខាង ហើយ ភាគ ច្រើន ប្រើ ថ្នាំ គីមី ស្ទើរ តែ ទាំង ស្រុង។ ហេតុ នេះ លោក ថា បើ កសិករ ចង់ ដាំ ឆៃថាវ ឲ្យ មាន រសជាតិ ផ្អែម លក់ បាន ថ្លៃ កាត់ បន្ថយ ផល ប៉ះពាល់ ដល់ សុខភាព លោក ជំរុញ ឲ្យ កសិករ គួរ ងាក មក ដាំ តាម វិធី ធម្មជាតិ វិញ៕=========

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.