Articles by "វីធីសាស្រ្ត"

3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ
Showing posts with label វីធីសាស្រ្ត. Show all posts

» វិធីផ្សំចំណីសម្រាប់មាន់សាច់ មាន់យកពង មាន់ស្រុក
១ មាន់សាច់ (មាន់ឧស្សាហកម្ម)៖
* គ្រឿងផ្សំ
- ពោត 40 គ.ក
- កន្ទក់ 25 គ.ក
- សណ្តែកសៀង 20 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 2 គ.ក
- អំបិល 400 ក្រាម
- ព្រីមិច 400 ក្រាម។
២ មាន់យកពង៖
* គ្រឿងផ្សំ
- កន្ទក់ 35 គ.ក
- សណ្តែកសៀង 28 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 15 គ.ក
- អំបិល 6 គ.ក
- ព្រីមិច 300 ក្រាម។
* មាន់ស្រុក៖
គ្រឿងផ្សំ
- កន្ទក់ 10 គ.ក
- ស្រូវកិន 50 គ.ក
- ម្សៅត្រី 20 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 200 ក្រាម
- អំបិល 200 ក្រាម
- ព្រីមិច 300 ក្រាម។
* សំគាល់ :
សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
- អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូន ស្លឹកស្តៅខ្ចីជាដើម។

#‎វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើមែក‬
* សម្ភារៈត្រូវមាន៖
- មែកពូជក្រូចឆ្មារ
- កែវជ័រសម្រាប់ដាក់បណ្តុះ
- ដីដែលមានជីវជាតិដែលសើមល្មម
- កូនកាំបិត។
* វិធីធ្វើ៖
- កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង
- យកដីដែលមានជីវជាតិ មកផ្សើមទឹកឲ្យល្មមរួចដាក់ក្នុងកែវសង្កត់ឲ្យណែន
- បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ថ្នាំងដៃ
- ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឲ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឲ្យជិត តែកុំរិតខ្លាំងពេកការពារកុំឲ្យបែកដី
- យកទៅដាក់ក្នុងម្លប់ និងមានពន្លឺថ្ងៃខ្លះ តែមិនឲ្យត្រូវកំដៅថ្ងៃនោះទេ ប្រហែល១៥ទៅ២០ថ្ងៃ វានិងចេញឬសហើយ ដោយកំឡុងពេលនេះយើងពុំត្រូវស្រោចទឹកនោះទេ
- ពេលយើងឃើញថាវាមានចេញឬសហើយ អាចស្រាយថង់ចេញទុកប្រមាណមួយអាទិត្យ ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ធំបាន។
ប្រភព អ៊ាង សុផល្លែត

ឈូក ជា​រុក្ខជាតិ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ឈូក​ដែល​ដុះ​នៅ​ក្នុង​ស្រែ ស្រះ ត្រពាំង បឹងបួ​គ្រប់​ទី​តំបន់​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​ប្រយោជន៍​ដល់​យើង​តាំង​ពី​ឫស​រហូត​ដល់​ស្លឹក ផ្កា និង​ផ្លែ​របស់​វា​ទៀត។ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ដំណាំ​ឈូក កសិករ​នៅ​ខេត្ត​កណ្ដាល នាំ​គ្នា​ដាំ​ឈូក​ក្នុង​ដី​ស្រែ​ស្ទើរ​គ្រប់​គ្រួសារ។

តើ​បច្ចេកទេស​ដាំ​ឈូក​ក្នុង​ស្រែ​ដើម្បី​យក​គ្រាប់​លក់​របស់​កសិករ​នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​របៀប​ដូចម្តេច​ខ្លះ?

កសិករ​ដែល​ប្រកប​របរ​ដាំ​ឈូក លើក​ឡើង​ថា រដូវ​វស្សា​ឆ្នាំ​២០១៥ កសិករ​ច្រើន​ខេត្ត​ដាំ​ស្រូវ​វស្សា​មិន​អស់​ដី​ទេ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់។ ផ្ទៃ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ដាំ​ស្រូវ​នេះ កសិករ​នៅ​ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ដាំ​ឈូក​ជំនួស​ទៅ​វិញ។

ជាង​នេះ​ទៀត កសិករ​យល់​ថា តម្រូវ​ការ​គ្រាប់​ឈូក​បាន​កើន​ឡើង ខណៈ​តម្រូវ​ការ​ទីផ្សារ​ឈូក​មាន​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​មនុស្ស​ទទួល​ស្គាល់​ផល​ប្រយោជន៍​របស់​ឈូក​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លើស​ពី​នេះ កសិករ​យល់​ថា ដំណាំ​ឈូក​ងាយ​ស្រួល​ដាំ លក់​បាន​តម្លៃ​សមរម្យ និង​មិន​សូវ​មាន​បញ្ហា​ប្រឈម​ច្រើន បើ​ធៀប​នឹង​ដំណាំ​ស្រូវ៖ «ដី​ហ្នឹង​ខ្ញុំ​ជួយ​គេ​មក​ដើម្បី​តែ​ធ្វើ​ស្រូវ តែ​ដល់​ធ្វើ​ស្រូវ​អត់​បាន​ទៅ ខ្ញុំ​ដាំ​ឈូក​វិញ វា​អាច​ទទួល​ផល​ចំណេញ​ជាង​ស្រូវ អាច​រក​បាន ១​លាន​ទៅ ២​លាន​រៀល​ដែរ»។

កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​ដែល​ប្រកប​របរ​ដាំ​ឈូក​យក​គ្រាប់​លក់ នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក សើយ ហៀង បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ឈូក​មាន​ពីរ​ប្រភេទ គឺ​ឈូក​បេង​មាន​ផ្កា​ពណ៌​ស និង​ឈូក​បាយ​មាន​ផ្កា​ពណ៌​ស៊ីជម្ពូ ដែល​ខ្មែរ​និយម​ហៅ​ថា ពណ៌​ផ្កា​ឈូក។ លោក​ថា សម្រាប់​លោក គឺ​ដាំ​ប្រភេទ​ពូជ​ឈូក​បាយ ព្រោះ​ពូជ​នេះ​បាន​ផល​ច្រើន និង​មាន​គ្រាប់​ណែន​ជាង​ពូជ​ឈូក​បេង​ដែល​មាន​ផ្កា​ពណ៌​ស។ លោក​ថា ប្រភេទ​ពូជ​ទាំង​ពីរ​នេះ​មាន​រយៈពេល​ដាំ ៦​ខែ​ដូច​គ្នា។

កសិករ​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​បន្ត​ពី​របៀប​ដាំ​ឈូក​ថា ដំបូង​ឡើយ​លោក​ជ្រើស​រើស​យក​ស្រែ​ប្រភេទ​ដី​បាត​ភូមិ ព្រោះ​វា​ជា​ដី​សម្បូរ​ជីជាតិ។ ក្រោយ​រើស​ដី​ស្រែ​ដែល​ត្រូវ​ដាំ​រួច​ហើយ លោក​ថា មុន​ពេល​ដាំ​ត្រូវ​ភ្ជួរ​ដី ១ ទៅ ២​ដង ដើម្បី​កម្ចាត់​ស្មៅ។ បន្ទាប់​មក ពេល​ភ្ជួរ​រួច​ហើយ ទុក​ដី​រយៈពេល ៣ ទៅ ៧​ថ្ងៃ​ទើប​ភ្ជួរ​លើក​ទី​២ និង​រាស់​ដី​ឲ្យ​រាប​ស្មើ​ជា​ការ​ស្រេច។

ក្រោយ​ពី​រៀបចំ​ដី​រួច ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រែ ដើម្បី​ឲ្យ​ងាប់​ស្មៅ ហើយ​បន្ទាប់​មក​ទៀត ជ្រើស​រើស​កូន​ឈូក​ណា​ដែល​ថ្លោស​ល្អ មិន​យក​កូន​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើ​ដី​ដែល​បាន​រៀបចំ​នោះ៖ «ពេល​យើង​ភ្ជួរ​ដី​រួច យើង​បញ្ចូល​ទឹក​ឲ្យ​ច្រើន​ឲ្យ​ជ្រៅ​ក្នុង​ស្រែ​នោះ ហើយ​យក​ដៃ​យើង​កាយ​ដី​ដាំ​កូន​ឈូក​ដាំ​រង្វើល​មក ហើយ​ឈូក​ដែល​ខ្ញុំ​ដាំ​មាន ៧.០០០​ពាន់​កូន»។

តើ​របៀប​ថែទាំ​ឈូក​ក្នុង​ស្រែ កសិករ លោក សើយ ហៀង ធ្វើ​ដូចម្តេច​ខ្លះ?

លោក សើយ ហៀង បាន​និយាយ​ពី​របៀប​ថែទាំ​ថា ក្រោយ​ឈូក​ដាំ​បាន​រយៈពេល ៧ ទៅ ១៥​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​សន្លឹក​ហើយ ត្រូវ​ចាប់​ផ្តើម​ដើរ​ដក​ស្មៅ ដើម្បី​ឲ្យ​ឈូក​ដុះ​លូតលាស់​លឿន។ ជាង​នេះ​ទៀត លោក​ថា ក្នុង​អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​រក្សា​ទឹក​ក្នុង​ស្រែ​មិន​ឲ្យ​លើស​ពី ១​ម៉ែត្រ​នោះ​ឡើយ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​ស្លឹក ឬ​ដើម​ឈូក៖ «ពេល​ឈូក​យើង​ចាប់​កើត យើង​ចាប់​ផ្ដើម​សម្អាត​ស្មៅ ដើម្បី​ឲ្យ​ស្មៅ​វា​រុំ​ដើម​ឈូក តែ​បើ​ឡើង​ខ្ពស់​ហើយ យើង​មិន​បាច់​សម្អាត​ស្មៅ​ទៀត​ទេ តែ​ត្រូវ​រក្សា​ទឹក​ឲ្យ​ជាប់​ជា​ប្រចាំ»។

ចំណែក​ការ​ប្រមូល​ផល​វិញ លោក សើយ ហៀង ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​ឈូក​មាន​អាយុ​រហូត ៦​ខែ ប៉ុន្តែ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៣​ខែ លោក​ថា ឈូក​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា ឈូក​ដាំ​ក្នុង​ស្រែ​យក​គ្រាប់​ទុំ​លក់​របស់​លោក​ក្រោយ​ប្រមូល​ផល ទាមទារ​ត្រូវ​សម្អាត​ឲ្យ​ស្អាត​សិន ទើប​យក​លក់​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ភូមិ៖ «ចាប់​ពី​ថ្ងៃ​ដល់​បាន​ផល ៦​ខែ ហើយ​ភាគ​ច្រើន​តែ ៣​ខែ ឈូក​ខ្លះ​ទុំ​អាច​ប្រមូល​ផល​បាន​ខ្លះ ហើយ​ដល់​ពេល​មើល​តែ​វា​ទុំ យើង​បេះ​សម្អាត​វា​ទុក ចឹង​មាន​ឈ្មួញ​គេ​មក​ទិញ»។

ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា ស្ដីពី​សារប្រយោជន៍​របស់​ដំណាំ​ឈូក បង្ហាញ​ថា ឈូក​ជា​រុក្ខជាតិ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា​មាន​គុណ​តម្លៃ​ច្រើន តាំង​ពី​ឫស​ឈូក​រហូត​ដល់​ស្លឹក ផ្កា និង​ផ្លែ​ឈូក​ទៀត។ ឯកសារ​ដដែល​បញ្ជាក់​ថា ឈូក​មាន​គុណ​ប្រយោជន៍​ទាំង​ក្នុង​ជីវភាព​រស់នៅ និង​ក្នុង​ព្រះពុទ្ធ​សាសនា។ លើស​ពី​នេះ​ទៅ​ទៀត ថ្មីៗ​នេះ​សរសៃ​ទង​ឈូក ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ឲ្យ​ទៅ​ជា​សរសៃ​អំបោះ​សម្រាប់​តម្បាញ សម្លៀកបំពាក់ និង​សម្ភារៈ​ផ្សេងៗ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​ពាន់​ដុល្លារ។ ក្រៅ​ពី​នេះ គ្រាប់​ឈូក និង​ផ្កា​ឈូក គេ​អាច​កែច្នៃ​ទៅ​ជា​កាហ្វេ និង​តែ ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព។ ចំណែក​ឯ​ស្លឹក​ឈូក​វិញ ត្រូវ​បាន​ប្រជាជន​ខ្មែរ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ខ្ចប់​ម្ហូប​អាហារ និង​របស់​របរ​ផ្សេងៗ ជំនួស​ថង់​ប្លាស្ទិក​ដែល​អាច​ជា​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន។

ដោយសារ​ឈូក​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោក សើយ ហៀង និង​ប្រជា​កសិករ​ក្នុង​ឃុំ​វិហារសួគ៌ ដើម្បី​ជួយ​ទ្រទ្រង់​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ ជាក់ស្តែង​លោក​ថា ក្នុង​ទំហំ​ដី​ស្រែ ១​ហិកតារ​ដែល​លោក​ដាំ​ក្នុង​មួយ​រដូវ​ដាំ​ឈូក លោក​អាច​ប្រមូល​ផល​គ្រាប់​ឈូក​បាន​ចាប់​ពី ២០០ ទៅ ៣០០​គីឡូ​ក្រាម ដែល​អាច​រក​ចំណូល​បាន​ជិត ២​លាន​រៀល៖ «បើ​ឈូក​បាន​តម្លៃ ៦.០០០​រៀល ខ្ញុំ​អាច​រក​លុយ​បាន​ចាប់​បី ១​លាន​រៀល​ទៅ​ជិត ២​លាន​រៀល»។

មក​ដល់​ត្រង់​ចំណុច​នេះ កសិករ​ដែល​មាន​មាឌ​ស្គម មុខ​ជាំ​ខ្មៅ​អន្លើៗ​រូប​នេះ បែរ​ជា​និយាយ​ទាំង​ប្រែ​ទឹក​មុខ​ស្រងូតស្រងាត់​វិញ​ថា ទោះ​បី​ដំណាំ​ឈូក​ងាយ​ស្រួល​ដាំ និង​មាន​តម្លៃ​ខ្ពស់​ជាង​ស្រូវ​ក្តី ប៉ុន្តែ​ឈូក​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ផង​ដែរ។ លោក​ថា ហេតុ​នេះ​លោក​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជី និង​ថ្នាំ​គីមី ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ដំណាំ​ឈូក​ដែល​លោក​ដាំ៖ «ទី​មួយ​មាន​បញ្ហា​ក្រា សត្វ​ក្រា​វា​មូល​កករ​ឈូក អត់​បាន​ផល ពេល​ខ្លះ​ទៅ​មាន​ដង្កូវ​វា​គ្រាប់ ខ្យង​ក៏​មក​ស៊ី​ទៀត ចឹង​វា​ប្រឈម​ច្រើន តែ​ខែ​វស្សា​វា​មិន​សូវ​ប្រឈម តែ​បើ​ខែ​ប្រាំង​វិញ​វា​សម្បូរ​ជាង»។

ខណៈ​ប្រជា​កសិករ​មួយ​ចំនួន​នៅ​តាម​ទី​ជនបទ​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដោយសារ​មាន​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម។

ផ្ទុយ​ទៅ​វិញ លោក សើយ ហៀង បាន​បញ្ជាក់​ថា ទោះ​ជា​របរ​ដាំ​ឈូក និង​ធ្វើ​ស្រែ​ចម្ការ​ជួប​បញ្ហា​ប្រឈម​ច្រើន និង​ត្រូវ​ចំណាយ​ច្រើន​ទាំង​ជួល​ដី កម្លាំង​ពលកម្ម ថ្នាំ និង​ជី ហើយ​ពេល​ខ្លះ​ត្រូវ​ជំពាក់​បំណុល​គេ​ក្តី តែ​កសិករ​រូប​នេះ​មិន​ដែល​ចង់​បោះបង់​របរ​ដាំ​ឈូក​នេះ​ឡើយ៖ «ខ្ញុំ​អត់​ទៅ​ចំណាក​ស្រុក​ទេ ព្រោះ​ចំណាក​ស្រុក​ច្រើន​តែ​ចាញ់​បោក​គេ ខ្លះ​គេ​យក​លុយ​ទៅ​ថៃ ទៅ​ចិន ទៅ​ខ្មែរ យើង​ច្រើន​តែ​ចាញ់​បោក​អស់​លុយ​អស់​កាក់ ទុក្ខវេទនា។ ចឹង​ខ្ញុំ​មិន​ចង់​ទៅ​ទេ សុខ​ចិត្ត​ធ្វើ​ស្រែ​ដាំ​ឈូក​វិញ​ល្អ​ជាង»។

កសិករ​រូប​នេះ​អះអាង​ថា ដំណាំ​ឈូក​ដែល​ដាំ​បច្ចុប្បន្ន​នេះ ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​ខ្លាំង។ ជាង​នេះ កសិករ​ដាំ​ឈូក​ក្នុង​ស្រុក​ខ្សាច់កណ្ដាល លក់​គ្រាប់​ឈូក​ទៅ​ឲ្យ​ឈ្មួញ​កណ្ដាល។ ហេតុ​នេះ​លោក​ថា រាល់​តម្លៃ​ទាប ឬ​ខ្ពស់​យ៉ាង​ណា តែង​អាស្រ័យ​លើ​មាត់​ឈ្មួញ​ជា​អ្នក​កំណត់។ មូលហេតុ​ទាំង​នេះ​ហើយ លោក សើយ ហៀង ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ទឹក​ចិត្ត​កសិករ​ដែល​ប្រកប​របរ​ដាំ​ឈូក ជាពិសេស​កសិករ​នៅ​ទី​ជនបទ ធ្វើ​យ៉ាង​ណា​រិះរក​វិធីសាស្ត្រ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​ក្នុង​អាជីព​កសិកម្ម ពិសេស​ត្រូវ​ជួយ​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ដាំ​ឈូក​បាន​ជោគជ័យ។ លោក​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កសិករ​នៅ​តាម​ទី​ជនបទ នឹង​មិន​បោះ​បង់​ការងារ​កសិកម្ម​នោះ​ឡើយ៕============
===ប្រភព៖ វិទ្យុអាស៊ីសេរី=============

ប៉េងប៉ោះ​មាន​ផ្លែ​តូចៗ​មួយ​ប្រភេទ​ដែល​គេ​និយម​ហៅ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា ប៉េងប៉ោះ​ឈើរី (Cherry tomatoes) ជា​ដំណាំ​មួយ​ប្រភេទ​ដែល​កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​កសិករ ក៏​ព្រោះ​តែ​ដំណាំ​នេះ កំពុង​មាន​តម្រូវ​ការ​ទីផ្សារ និង​ឆាប់​ទទួល​បាន​ប្រាក់​ចំណូល​ត្រឡប់​មក​វិញ។ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ដំណាំ​ប៉េងប៉ោះ​ឈើរី ទើប​កសិករ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ ដាំ​ដំណាំ​នេះ​ដើម្បី​លើក​កម្ពស់​ជីវភាព។

កសិករ​ប្រកប​របរ​ដាំ​ដំណាំ​ប៉េងប៉ោះ​ឈើរី​បែប​សរីរាង្គ​ម្នាក់ គឺ​លោកស្រី ឯម រីម រស់នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា ផ្លែ​ប៉េងប៉ោះ​ឈើរី គឺ​មាន​ទំហំ​ផ្លែ​តូច​ជាង​ប៉េងប៉ោះ​ទូទៅ ប៉ុន្តែ​ធំ​ជាង​ផ្លែ​ទំពាំង​បាយ​ជូរ​បន្តិច។

កសិករ​លើក​ឡើង​ទៀត​ថា ប៉េងប៉ោះ​ឈើរី គេ​អាច​យក​ទៅ​កែច្នៃ​ជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដោយ​ការ​ចម្អិន​ក៏​បាន និង​ហូប​ឆៅ​ក៏​បាន ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំ​មួន។ មិន​តែ​ប៉ុណ្ណោះ ប៉េងប៉ោះ​ឈើរី គេ​ក៏​និយម​យក​តាំង​លម្អ​លើ​មុខ​ម្ហូប ដើម្បី​ជួយ​បង្កើន​សម្រស់​សោភ័ណភាព​អាហារ​ឲ្យ​ជា​ទី​គយគន់​ផង​ដែរ។

ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍ និង​នៅ​ប្រទេស​កម្ពុជា មាន​តម្រូវ​ការ​ប៉េងប៉ោះ​ប្រភេទ​នេះ​ច្រើន តែ​មិន​សូវ​មាន​អ្នក​ដាំ​នោះ ទើប​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាក​មក​ចាប់​អាជីព​ជា​អ្នក​ដាំ​ប៉េងប៉ោះ។

ទាក់ទិន​នឹង​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ប៉េងប៉ោះ​នេះ​ដែរ លោកស្រី ឯម រីម អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដំណាំ​ប៉េងប៉ោះ​វា​មិន​សូវ​ត្រូវ​ការ​ទឹក​ច្រើន​ទេ ហើយ​រហ័ស​ប្រមូល​ផល។ ម្យ៉ាង​ដោយសារ​តែ​នៅ​តំបន់​ខេត្ត​កំពង់ស្ពឺ ខ្វះ​ទឹក​ដាំ​ដុះ​រាល់​ឆ្នាំ សូម្បី​តែ​ដាំ​ស្រូវ​ស្ទើរ​តែ​មិន​មាន​ទឹក​រហូត​បាន​ផល​ស្រូវ​ទុំ​ទេ ទើប​គាត់​ជ្រើស​រើស​ការ​ដាំ​បន្លែ​មាន​អាយុ​ខ្លី ដូចជា​ដំណាំ​ប៉េងប៉ោះ​ឈើរី​នេះ។ លោកស្រី​ឲ្យ​ដឹង​បន្ថែម​ថា មុន​ដាំ ត្រូវ​រៀបចំ​ដី​ចម្ការ ឬ​ដី​ស្រែ​ឲ្យ​បាន​រាប​ស្មើ ដោយ​ភ្ជួរ​ដី​ឲ្យ​ច្រើន​សា បំបែក​ដី​ឲ្យ​ម៉ត់​ល្មម រួច​បែង​ចែក​មួយ​ផ្នែក​សម្រាប់​សាប​កូន និង​មួយ​ផ្នែក​សម្រាប់​លើក​ជា​រង​សម្រាប់​ដាំ ប៉ុន្តែ​លោកស្រី​ថា ប្រភេទ​ដី​ដែល​ឆាប់​លូតលាស់​ល្អ គឺ​ជា​ដី​ប្រភេទ​ល្បាយ​ខ្សាច់ ដី​ល្បាយ​កណ្ដៀង ជាដើម។

ក្រោយ​ពី​រៀបចំ​ដី​ចម្ការ ឬ​ដី​ស្រែ​រួច​ហើយ ត្រូវ​យក​គ្រាប់​ប៉េងប៉ោះ​មក​ព្រោះ​លើ​ដី​នោះ ដោយ​មើល​ថែ​រហូត​កូន​ប៉េងប៉ោះ​បាន​អាយុ ១៥​ថ្ងៃ ចាំ​ដក​យក​កូន​នោះ​មក​ដាំ​លើ​រង​ដែល​បាន​លើក​រួច ប៉ុន្តែ​ក្នុង​រណ្ដៅ​ដាំ​បាន​តែ​មួយ​ដើម​ប៉ុណ្ណោះ៖ «ដំបូង​រៀបចំ​ដី​ព្រោះ​កូន សាប​គ្រាប់​ប៉េងប៉ោះ​រហូត​វា​បាន​អាយុ ១៥ ទៅ ២០​ថ្ងៃ ហើយ​យើង​ដាំ​នៅ​ទី​វាល​ស្រែ។ អ៊ីចឹង​យើង​ត្រូវ​ភ្ជួរ​ដី​ទុក​ចោល​សិន ១​អាទិត្យ ទៅ ២​អាទិត្យ មូលហេតុ​ដើម្បី​ឲ្យ​ស្មៅ​នៅ​ទីនោះ​ងាប់ ហើយ​ដី​ផុស។ បន្ទាប់​មក គឺ​យើង​យក​ជី​ទៅ​ដាក់ គឺ​ជី​អាចម៍​គោ និង​ជីកំប៉ុស​ក្នុង ១​ម៉ែត្រ​ការ៉េ​យើង​អាច​ដាក់​ប្រហែល ២០ ទៅ ៣០​គីឡូ ដោយសារ​វា​ជា​អាចម៍​គោ។ អ៊ីចឹង​ជី​ហ្នឹង​នៅ​មាន​សុពលភាព​បាន​យូរ»។

លោកស្រី​បាន​បញ្ជាក់​ថា មុន​ដាំ ត្រូវ​ដាក់​ជីកំប៉ុស​ធម្មជាតិ ដូចជា លាមក​គោ ចូល​ក្នុង​រណ្ដៅ​ដែល​ត្រូវ​ដាំ​នោះ។ ចំណែក​រង​វិញ ត្រូវ​ទុក​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទៀត​កន្លះ​ម៉ែត្រ។ កម្ពស់​រង​នៅ​រដូវ​ប្រាំង ត្រូវ​លើក ២​តឹក កាយ​ឲ្យ​មាន​កំពែង ដើម្បី​ទប់​ទឹក​កុំ​ឲ្យ​ហូរ​ចេញ។ បើ​នៅ​រដូវ​វស្សា​វិញ កម្ពស់​រង​ត្រូវ​លើក ៣​តឹក កាយ​ជា​រាង​ខ្នង​អណ្ដើក​ទុក​ឲ្យ​មាន​ចង្អូរ​បង្ហូរ​ទឹក​ចេញ។

ការ​ថែទាំ​ក្រោយ​ដាំ​ប៉េងប៉ោះ

កសិករ​រូប​នេះ​ឲ្យ​ដឹង​ថា ក្រោយ​ដាំ ត្រូវ​តាម​ដាន​ដើម​ប៉េងប៉ោះ​នីមួយៗ បើ​វា​ងាប់ យក​ដើម​ថ្មី​មក​ដាំ​ជួស បើ​វា​អន់​ជាង​គេ ត្រូវ​គ្រប​វា​បន្ថែម។ ការ​ថែ​ទាំ​កូន​ប៉េងប៉ោះ​ក្រោយ​ដាំ ត្រូវ​ប្រើ​ជីកំប៉ុស​ទឹក ស្រោច និង​ត្រូវ​មើល​ក្នុង​ដី ក្រែង​មាន​ស្រមោច​វា​ស៊ី​កូន​ប៉េងប៉ោះ​ដែល​នៅ​ខ្ចី។ លោកស្រី​ថា នៅ​ពេល​ប៉េងប៉ោះ​ដុះ​ស្លឹក​បន្ថែម ភាគ​ច្រើន​វា​មាន​ដង្កូវ​យាយី​ដំណាំ។ បន្ទាប់​ពី​ដាំ​កូន​ប៉េងប៉ោះ​រួច ត្រូវ​ស្រោច​ទឹក ២​ដង​ក្នុង ១​ថ្ងៃ ពិសេស​ត្រូវ​ឧស្សាហ៍​ជ្រោយ​ដី និង​បោច​ស្មៅ​ដើម្បី​ឲ្យ​ដី​ធូរ​ឆាប់​ឲ្យ​ប៉េងប៉ោះ​លូត​លាស់​ល្អ ឆាប់​បាន​បញ្ចេញ​ផ្លែ​ផ្កា៖ «បើ​សិន​ជា​ល្អ​បំផុត គឺ​យើង​ធ្វើ​ជា​កន្ទោង។ នៅ​ក្នុង​ហ្នឹង​យើង​មាន​លាយ​ដី​ដំបូក អាចម៍​គោ អាចម៍​មាន់​អី​យើង​លាយ​ទៅ ៣០% នៃ​ដី​ទាំងអស់។ និយាយ​ទៅ​ក្នុង​ដី ១០០% ជី​ដាក់​តែ ៣០% ទេ សម្រាប់​ការ​បណ្ដុះ។ បើ​សិន​ជា​ពូជ​យើង​ល្អ វា​ដុះ​ស្មើ អ៊ីចឹង​ត្រឹម ១​អាទិត្យ ទៅ ២​អាទិត្យ យក​វា​ទៅ​ដាក់​ថ្នាល ដែល​យើង​រៀបចំ​ដាំ ព្រោះ​វា​ទទួល​ផល​តែ ១​ខែ​កន្លះ​ទេ»។

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ដំណាំ​បន្លែ​ពិភពលោក ស្ដីពី​បច្ចេកទេស​ដាំ​ប៉េងប៉ោះ​ដោយ​សុវត្ថិភាព បង្ហាញ​ថា ប៉េងប៉ោះ​គឺ​ជា​បន្លែ​សំខាន់​មួយ​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក ដែល​ទ្វីប​ទាំង​ពីរ​នេះ​គ្រប​ដណ្ដប់​ប្រមាណ ៦៥% នៃ​ផលិតកម្ម​ប៉េងប៉ោះ​សរុប​របស់​ពិភពលោក។ ប៉េងប៉ោះ​ជា​បន្លែ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​អាច​ជួយ​រក្សា​តុល្យភាព​របប​អាហារ​យ៉ាង​ល្អ​ប្រសើរ។

ដោយសារ​ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​គោលដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោកស្រី ឯម រីម និង​ប្រជា​កសិករ​ក្នុង​ភូមិ​កាហែង ដើម្បី​ជួយ​ទ្រទ្រង់​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ ជាក់ស្តែង លោកស្រី​អាច​ប្រមូល​ផល​ផ្លែ​ប៉េងប៉ោះ​បាន​ចាប់​ពី ៥០០ ទៅ ៨០០​គីឡូ​ក្រាម ដែល​អាច​រក​ចំណូល​បាន​ជិត ២​លាន​រៀល។

កសិករ ឯម រីម ឲ្យ​ដឹង​ថា ទោះ​បី​ដំណាំ​ប៉េងប៉ោះ​ឈើរី​ងាយ​ស្រួល​ដាំ និង​មាន​តម្លៃ​ខ្ពស់ មិន​សូវ​ប្រកួត​ប្រជែង ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ​ក៏​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ផង​ដែរ ដូចជា រួញ​ស្លឹក សត្វ​ដង្កូវ​ចោះ​ផ្លែ និង​ក្រា​លើ​ស្លឹក ជាដើម។ លោកស្រី​ថា ហេតុ​នេះ​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជី និង​ថ្នាំ​គីមី​ខ្លះ ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ប៉េងប៉ោះ​ដែល​កសិករ​ដាំ។

ទោះ​ជា​បែប​នេះ​ក្តី កសិករ​រូប​នេះ​យល់​ថា ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​និយម​ប្រើ​ថ្នាំ​គីមី ព្រម​ទាំង​ប្រើ​របៀប ឬ​វិធី​ដាំ​ផ្សេងៗ ដើម្បី​ដាំ​ប៉េងប៉ោះ​ឲ្យ​ធំ​លូតលាស់​លឿន​ក៏ដោយ ប៉ុន្តែ​លោកស្រី​បាន​ណែនាំ​ឲ្យ​កសិករ​ដែល​ចាប់​អារម្មណ៍​ដាំ​ដំណាំ​ប៉េងប៉ោះ គួរ​ជ្រើស​រើស​ការ​ដាំ​បែប​វិធី​ធម្មជាតិ ឬ​សរីរាង្គ ព្រោះ​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​សុខភាព​ល្អ ពិសេស​លក់​បាន​តម្លៃ​ខ្ពស់៖ «ខ្ញុំ​ជ្រើស​រើស​យក​ចំណី​ធម្មជាតិ​ហ្នឹង ដោយ​បើ​យើង​វិភាគ​សេដ្ឋកិច្ច វា​ចំណាយ​តិច ព្រោះ​វត្ថុ​ធាតុ​ដើម​ដែល​យើង​យក​មក​ប្រើ វា​ងាយ​ស្រួល​រក ងាយ​ស្រួល​នៅ​ជិត​ផ្ទះ​ស្រាប់ តែ​បើ​យើង​យក​ប្រើ​ថ្នាំ​គីមី បើ​យើង​ប្រៀបធៀប​នឹង​ប្រាក់​ចំណេញ​វា​បាន​តិច»។

មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ប្រើ​ថ្នាំ​កសិកម្ម​ប៉ុណ្ណោះ​ទេ លោកស្រី​ក៏​ស្នើ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ​ដល់​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ងាក​មក​ប្រើ​ជី​ធម្មជាតិ​ឲ្យ​បាន​ច្រើន។ លោកស្រី​ជឿជាក់​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កសិករ​នៅ​តាម​ទី​ជនបទ នឹង​មិន​បោះបង់​ការងារ​កសិកម្ម​នោះ​ឡើយ៕===========
=======ប្រភព៖ វិទ្យុអាស៊ីសេរី=========

ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ជា​ប្រភេទ​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​ច្រើន​ដុះ​តាម​បែប​ធម្មជាតិ​នៅ​តំបន់​ដី​សើម ឬ​ដី​ជាប់​មាត់បឹង ត្រពាំង​ជាដើម។ ឯកសារ​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​បាន​បង្ហាញ​ថា ពូជ​ស្ពៃ​ខៀវ​មាន​ប្រភព​មក​ពី​ទ្វីប​អាស៊ី ទ្វីប​អាមេរិក និង​ទ្វីប​អាហ្វ្រិក។ ស្ពៃ​ខៀវ​ជា​ដំណាំ​ដែល​ពេញ​និយម​ដាំ​ជាងគេ គឺ​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​ប្រទេស​ចិន បាន​ដាំ​ស្ពៃ​ច្រើន ហើយ​ក៏​បាន​រីក​រាលដាល​ការ​ដាំដុះ​ស្ពៃ​ខៀវ​ទូទាំង​ទ្វីប​អាស៊ី។

ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ គឺ​ជា​ប្រភេទ​បន្លែ​ស្លឹក​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ស្ពៃ​ជា​ច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បរិភោគ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ហេតុ​នេះ​ហើយ ស្ពៃ​ខៀវ​ត្រូវ​បាន​គេ​ជួញដូរ និង​ដាំ​ដុះ​ច្រើន​នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា។

ទន្ទឹម​គ្នា​នេះ អ្នក​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ​តាម​វិធី​សរីរាង្គ​ក្នុង​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ លើក​ឡើង​ថា ទោះ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ជា​បន្លែ​សាមញ្ញ​ងាយ​ស្រួល​ដាំ​ដុះ ប៉ុន្តែ​ស្ពៃ​ខៀវ​ដែល​គេ​ចរាចរណ៍​នៅ​លើ​ទីផ្សារ ភាគ​ច្រើន​រីក​លូតលាស់​ដោយ​ប្រើ​ថ្នាំ​គីមី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ។ ដោយ​ការ​យល់​ឃើញ​នេះ ទើប​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម មួយ​គ្រួសារ​នេះ រក្សា​ទម្លាប់​ដាំ​ស្ពៃ​ខៀវ តាម​វិធី​ធម្មជាតិ៖ «ខ្ញុំ​ចាប់​អារម្មណ៍ ដំបូង​ខ្ញុំ​គិត​ថា តំបន់​ខ្ញុំ​វា​ជិត​ទឹក​ស្រាប់ អ៊ីចឹង​ដាំ​ស្ពៃ​បែប​ធម្មជាតិ​ទៅ យើង​ដាំ​ព្រោះ​វា​មិន​បាច់​ធ្វើ​រង​មិន​បាច​អី ដាក់​តែ​ជី​អាចម៍​​មាន់ អាចម៍​គោ ស្លឹក​ទន្ទ្រានខេត្ត មិន​ប្រើ​ឆ្នាំ​គីមី​អី​ទាំង​អស់​ដល់​ពេល​ខ្ញុំ​ដាំ​ទៅ​ឃើញ​ថា ល្អ​មែន»។

តើ​វិធី​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ងាយ​ស្រួល​យ៉ាង​ណា?

អ្នក​ដាំ​ស្ពៃ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ គឺ​លោកស្រី ថោង ថាវរី រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ពៃ​ខៀវ​លោកស្រី​ដាំ​មិន​លើក​រង​នោះ​ទេ គឺ​ដាំ​នៅ​លើ​ដី​ដោយ​ផ្ទាល់។ ហេតុ​នេះ​លោកស្រី​ថា មុន​ដាំ​ត្រូវ​ត្រៀម​ដី​ដោយ​កាប់​បំបែក​ឲ្យ​ល្អិត​លាយ​ជី​លាមក​សត្វ ផេះ ឬ​ជីកំប៉ុស ហើយ​ហាល​សំដិល​ដី​នោះ​យ៉ាង​យូរ ៣ ទៅ ៤​ថ្ងៃ ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់​សត្វ​សង្រៃ​ក្នុង​ដី។ បន្ទាប់​មក លោកស្រី​ថា ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ រួច​ព្រោះ​គ្រាប់​ស្ពៃ​យក​តែម្ដង៖ «ដំបូង​ខ្ញុំ​បោច​ស្មៅ កាប់​ដី​ហាល​វា ដំ​វា​ឲ្យ​តូច ហាល​ដី ៣ ទៅ ៤ ថ្ងៃ​ចាំ​យក​គ្រាប់​ស្ពៃ​មក​ព្រោះ ហើយ​ស្រោច​ទឹក​វា​ទៅ​តែ ៣​ថ្ងៃ​វា​ដុះ​កូន​ហើយ»។

ការ​ថែទាំ​ក្រោយ​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ

ស្ត្រី​ដាំ​ស្ពៃ​វ័យ​ជាង ៦០​ឆ្នាំ រូប​នេះ​ឲ្យ​ដឹង​ថា ស្ពៃ​ព្រោះ​គ្រាប់​បាន ៣​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​ហើយ ដូច្នេះ​ក្រោយ​ដាំ ត្រូវ​តាមដាន​ស្ពៃ​នីមួយៗ បើ​វា​ងាប់ ឬ​ស្វិត​ត្រូវ​ដក​ចេញ។ លើស​ពី​នេះ លោកស្រី​ថា ក្រៅ​ពី​ស្រោច​ទឹក​មួយ​ថ្ងៃ ៣​ដង គឺ​ព្រឹក ថ្ងៃ ល្ងាច​ហើយ បើ​ចង់​ឲ្យ​ដើម​ស្ពៃ​កាន់តែ​ធំ​លូតលាស់​ល្អ ក្រោយ​ស្ពៃ​មាន​អាយុ​បាន ១៥​ថ្ងៃ ត្រូវ​ប្រើ​ជីកំប៉ុស​ទឹក​ស្រោច​កាន់តែ​ប្រសើរ៖ «ស្ពៃ​ខ្ញុំ ដាក់​តែ​អាចម៍​អាណា អាចម៍​មាន់ និង​ស្រោច​ទឹក​ទន្ទ្រានខេត្ត យក​ស្លឹក​ទន្ទ្រានខេត្ត​មក​ចិញ្ច្រាំ​វា​ឲ្យ​ល្អិត ឲ្យ​មើល​ស្ពៃ​យើង​ថា វា​មាន​ប៉ុន្មាន​រង ហើយ​យើង​លាយ​ទឹក​ប៉ុណ្ណឹង បន្ទាប់​មក​ទុក​វា​ឲ្យ​បាន​មួយ​អាទិត្យ រួច​យក​មក​ស្រោច​លើ​ស្ពៃ ហើយ​យើង​ឧស្សាហ៍​ស្រោច​ទឹក​វា​ទៅ ស្ពៃ​យើង​វា​ល្អ​ណាស់»។

​ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ស្បែក​ជ្រីវជ្រួញ​ម្នាក់​នេះ ក៏​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ពេល​ប្រមូល​ផល​ស្ពៃ​ខៀវ​មាន​អាយុ ៤០​ថ្ងៃ។ ហេតុ​នេះ​ស្ពៃ​ខៀវ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លះ ដូចជា​សត្វ​ដង្កូវ ស្រមោច ខ្យង និង​មេអំបៅ​ជាដើម។ សត្វ​ទាំង​នេះ ច្រើន​មក​ស៊ី​ស្លឹក និង​ដើម​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​មាន​វិធី​បញ្ចៀស​បញ្ហា​នេះ​ដ៏​មាន​ប្រសិទ្ធភាព៖ «ធម្មជាតិ​វា​អាច​កើត​ដង្កូវ​ដោយ​ឯងៗ អ៊ីចឹង​បើ​ព្រលឹម​ឡើង​យើង​ឃើញ​អាចម៍​ដង្កូវ​ជាប់​ស្លឹក​ស្ពៃ​ហ្នឹង យើង​មាន​វិធី​ទៀត ម៉ោង ៧​យប់​បាត់​សូរ​សំឡេង យើង​យក​ពិល​មក​បញ្ចាំង​មើល​ទៅ​នឹង​ឃើញ​ដង្កូវ តែ​បើ​អត់​ឃើញ​ម៉ោង​ហ្នឹង មក​មើល​ម្ដង​ទៀត​នៅ​ម៉ោង ៤​ទៀប​ភ្លឺ នឹង​ឃើញ​ដង្កូវ អណ្ដើកមាស មេអំបៅ និង​កណ្ដូប»។

​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដីពី​អត្ថប្រយោជន៍​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ បង្ហាញ​ថា ស្ពៃ​ខៀវ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ច្រើន​មុខ ក្នុង​នោះ​រួមមាន ជាតិ​ប្រូតេអ៊ីន វីតាមីន​អា (A) វីតាមីន​បេ (B) និង​វីតាមីន​សេ (C)។ លើស​ពី​នេះ ស្ពៃ​ខៀវ​ក៏​សម្បូរ​ជាតិ​រ៉ែ មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក ផូស្វ័រ និង​ជាតិ​ប៉ូតាស្យូម។

​ដោយសារ​ស្ពៃ​ខៀវ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ដំណាំ​អាទិភាព​របស់​លោកស្រី ថោង ថាវរី ដែល​ជា​គ្រួសារ​កម្ពុជា​ក្រោម​មួយ​នេះ ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​ស្ពៃ​ខៀវ​ដែល​លោកស្រី​ដាំ​តាម​បែប​ធម្មជាតិ​នេះ លក់​ទៅ​ឲ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ បាន​តម្លៃ​ក្នុង ១​គីឡូក្រាម ៣.៥០០​រៀល៖ «តម្លៃ​នេះ​ថ្លៃ​ជាង​នៅ​លើ​ទីផ្សារ ដែល​លក់​បាន​ត្រឹមតែ ២.៥០០​រៀល​ប៉ុណ្ណោះ តែ​អ្នក​ទិញ​មិន​ដែល​ចេះ​សូញសាញ​នោះ​ទេ»។

ការ​ខិតខំ​ដាំ​ស្ពៃ​ខៀវ​តាម​វិធី​ធម្មជាតិ​នេះ មិន​ត្រឹមតែ​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្នាំពេទ្យ​ប៉ុណ្ណោះ​ទេ។ លោកស្រី​អះអាង​ថា អ្នក​ទិញ​ជា​ច្រើនតែ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ជួយ​គាំទ្រ​ទិញ​បន្លែ​ដែល​លោកស្រី​ដាំ៖ «គេ​សរសើរ​ថា ពេល​ទិញ​បន្លែ​ខ្ញុំ​យក​ទៅ​ហូប គេ​ថា​បន្លែ​ស្រស់​ល្អ អត់​រាករូស ដូច​បន្លែ​ទិញ​នៅ​ផ្សារ​នោះ​ទេ»។

​ប៉ុន្តែ​មកដល់​ត្រង់​ចំណុច​នេះ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​និយាយ​ខ្លាំងៗ​ថា បើ​ទោះ​បី​ជា​ខ្លួន​វ័យ​ចំណាស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ខណៈ​របស់​របរ​ប្រើប្រាស់​នៅ​ទីក្រុង​ភ្នំពេញ មាន​តម្លៃ​ខ្ពស់ ហើយ​មិន​មាន​ដីធ្លី​ធំ​ទូលាយ​ដើម្បី​ពង្រីក​ការ​ដាំដុះ​ក៏ដោយ ក៏​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ មិន​ដែល​គិត​បោះបង់​អាជីព​នេះ​នោះ​ឡើយ។ ហេតុ​នេះ គ្រួសារ​នេះ​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ដី​តូចតាច​ជា​មុន​សិន និង​គិត​លើ​សុខភាព​ជា​រឿង​សំខាន់។ លោកស្រី​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ការ​ដាំ​បែប​វិធី​ធម្មជាតិ និង​ស្វែង​រក​ទីផ្សារ​នៅ​ពេល​ដែល​ពលរដ្ឋ​ដាំ​បាន​ជោគជ័យ៕
=ប្រភព៖ វិទ្យុអាស៊ីសេរី=

 » វិធីផ្សំចំណីត្រីចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ​៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
អត្ថបទដោយ៖ អ៊ាង សុផល្លែត=====
======
=====More:

វិធីធ្វើស្រះប្លាស្ទិចសម្រាប់ចិញ្ចឹមត្រីបានគ្រប់រដូវ

=====

វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖
- ផ្ទី
- បាយ
- ត្រួយ ឬផ្កាស្តៅ
- ចំណីកូនមាន់
* វិធីធ្វើ៖
- ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
- លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង
* ការប្រើប្រាស់៖
- អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
- ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
- សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត====
==
More:វិធីធ្វើទូភ្ញាស់ពងមាន់ពាក់កណ្តាលស្វ័យប្រវត្តដោយប្រើឡាំងស្នោរ ==
More: វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន​ និងគុណភាពល្អ===
=========

=======#វិធីថែរក្សាស៊ុតឲ្យនៅមានគុណភាពល្អបានយូរ
* វិធីធ្វើ៖
- ត្រូវពាក់ស្រោមដៃនៅពេលដែលរៀបចំធ្វើ
- លាបប្រេងសណ្តែកឲ្យសើមជោគនៅលើស្រោមដៃរបស់យើង
- យកស៊ុតមកលុញក្នុងដៃដើម្បីឲ្យប្រេងសណ្តែកប្រលាក់សព្វជុំវិញស៊ុតនោះ
- រួចយកស៊ុតនោះដាក់ក្នុងកញ្ច្រែងរបស់វា រួចរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់។
- ការធ្វើបែបនេះគឺមិនអាចឲ្យអុកស៊ីសែនជ្រាបចូលក្នុងស៊ុតដែល មិនអាចឲ្យវាបង្ករកំណើតបាន និងរក្សាបានយូរផងដែរ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត=========
========
========

===
#វិធីងាយៗមួយចំនួនដែលយើងអាចដាំបន្លែនៅតាមផ្ទះបាន
* វិធីដាំស្ពៃ ឬជី៖
- កាត់យកផ្នែកគល់របស់ស្ពៃ ឬជី យកមកដាក់ក្នុងចានមួយដែលមានទឹកកន្លះ យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម រួចត្រូវផ្លាស់ប្តូរទឹករាល់៣ថ្ងៃម្តង មួយអាទិត្យក្រោយមកវានឹងចាប់ផ្តើមមានឬសហើយយើងអាចយកវាទៅដាំបាន។
* វិធីដាំម្នាស់៖
- កាត់យកចុងម្នាស់ ប្រើឈើចាកធ្មេញ២ដោតសងខាង ដាក់នៅមាត់កែវ រួចចាក់ទឹកជិតពេញកែវលៃយ៉ាងណាឲ្យទឹកប៉ះគល់របស់វា២ស.ម យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម នៅពេលដែលវាចេញឬសបានច្រើនបន្តិចយើងអាចយកវាទៅដាំបាន។
* វិធីដាំខ្ទឹមបារាំង៖ យើងអាចយកមើមរបស់វាដាក់ដាំផ្ទាល់នឹងដី ដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្របគ្រាន់ និងត្រូវស្រោចទឹកជាប្រចាំផងដែរនោះយើងនឹងឆាប់បានផល។
* វិធីដាំខ្ទឹមស្លឹក៖
- យើងអាចកាត់យកផ្នែកគល់របស់ខ្ទឹមស្លឹកប្រវែងជិត១តឹក មកតំរៀបវាក្នុងកែវ រួចចាក់ទឹកត្រឹមពាក់កណ្តាលដើមរបស់វា ត្រូវប្តូរទឹករាល់២ថ្ងៃម្តង ៣-៥ថ្ងៃក្រោយមកវានឹងមានដុះឬសថ្មី ហើយយើងអាចយកវាទៅដាំបាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត==========
--------

* ធាតុផ្សំ៖
- ដើមចេកខ្ចីល្មម ៣០គីឡូក្រាម
- កន្ទក់ ៣០គីឡូក្រាម
- ស្ករត្នោត ១គីឡូក្រាម
- កំទេចចុងអង្ករ ១គីឡូក្រាម
- ដីក្រហម ២គីឡូក្រាម
- អំបិល ២ស្លាព្រាបាយ
- លាមកគោស្ងួត ៤គីឡូក្រាម។
* វិធីធ្វើ៖
- ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ
- លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ។
* វិធប្រើ៖
ផ្អាប់ល្បាយខាងលើក្នុងធុងគ្របទុករយៈពេល ៥ថ្ងៃ បន្ទាប់មកយើងអាចដាក់ចំណីនេះឲ្យមេមាន់សម្រាប់យកស៊ុតដែលមានអាយុចាប់ពី ៣-៤ ខែក្នុងមួយថ្ងៃ២ដង ដើម្បីឲ្យវាពងបានច្រើន និងមានគុណភាពល្អ។



វិធីធ្វើទូភ្ញាស់ពងមាន់ពាក់កណ្តាលស្វ័យប្រវត្តដោយប្រើឡាំងស្នោរ
* សម្ភារៈមានដូចជា៖
១.ឡាំងស្នោរជិតល្អដែលមានទមហំ ៤០ស.មx៤០ស.ម កំពស់៤០ស.ម
២.អំពូលពងមាន់ ២៥វ៉ាត់ ពីរគ្រាប់
៣. ទែម៉ូម៉ែត្រវាស់ កំដៅ និងសំណើម
៤.ទែម៉ូស្តាតផ្តាច់ចរន្ត
៥.ចានដាក់ទឹក
៦.ប្រើសំណាញ់ធ្វើទ្រុងមាន់វៃជាបន្ទះដាក់ទ្រពងមាន់ក៏បាន។
* វិធីធ្វើ៖
- យកឡាំងស្នោរមកវាស់ ដើម្បីធ្វើធ្នើរសំណាញ់ទ្រពងមានដោយទុកប្រឡោះខាងក្រោមប្រមាណជា១០ ស.ម ដើម្បីដាក់ចានទឹក។
- បន្ទាប់មកទៀតចាប់អំពូលទាំង ពីរជាមួយទែម៉ូស្តាតរួចហើយ កំណត់កំដៅ៣៧.៥អង្សាសេ។
- យើងត្រូវដាក់ទឹកនៅខាងក្រោមធ្នើរមួយចានឬ ក៏ពីរចានដើម្បីបង្កើនសំណើមនៅក្នុងទូរ។
- សំណើមដែលល្អសម្រាប់ការញាស់របស់ពងមាន់ចាប់ពី ៦០ ទៅ៦៥% យើងអាចវាស់វាបានដោយទែម៉ូម៉ែត្រសំណើមដាក់នៅក្នុងទូរ។
- ធ្វើការចោះផ្នែកខាងក្រោយចំកណ្តាលទូរទំហំប្រមាណ៥ស.មដើម្បីឲ្យមានខ្យល់ចេញចូលបាន។
- បន្ទាប់មកយើងអាចកាត់ផ្នែកខាងលើបន្តិចរួចហើយជំនួសវិញដោយកញ្ចក់ប្លាស្ទិចដើម្បីងាយស្រួលមើលឃើញនៅខាងក្នុងទូរ។ ត្រូវបិតគម្របឲ្យជិតដើម្បីឲ្យមានកំដៅគ្រប់គ្រាន់។
- ការប្រែពងមាន់ អាចធ្វើទៅបានតាមរយៈការប្រើដៃរបស់យើងវីឲ្យវាត្រលប់ដូរខាង គួរតែប្រែពន់មានយ៉ាងតិចបីដងក្នុងមួយថ្ងៃជាការល្អ។
- បន្ទាប់ពីដាក់ពងមាន់បាន១៨ថ្ងៃមិនបាច់ប្រែពងទៀតទេ។ នៅថ្ងៃទី១៩ ពងមាន់នឹងចាប់ផ្តើមញាស់ជាបណ្តើរៗ។
- បន្ទាបពីកូនមាន់ញាស់បាន២៤ម៉ោង ឬឃើញរោមវាស្ងួតយើងអាចយកវាមកខាងក្រៅបានហើយ។

អត្ថបទ៖ Phirun

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.