Latest Post

3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ

ចេក អំបូង ពណ៌លឿង មាន ប្រភព ចេញ ពី ប្រទេស ឥណ្ឌា ត្រូវ បាន គេ បង្កាត់ ពូជ ទៅ កាន់ ប្រទេស មួយ ចំនួន ក្នុង តំបន់ អាស៊ីអាគ្នេយ៍។ នៅ ប្រទេស កម្ពុជា ក្រៅ ពី ក្រុមហ៊ុន វៀតណាម ដាំ លើ ផ្ទៃដី រាប់ រយ ហិកតារ នៅ ខេត្ត រតនគីរី ដើម្បី នាំ ចេញ ទៅ ទីផ្សារ អន្តរជាតិ ក៏ មាន កសិករ នៅ ខេត្ត កណ្ដាល កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និង ខេត្ត បាត់ដំបង ចាប់ ផ្ដើម ដាំដុះ និង ប្រមូល ផល ផ្គត់ផ្គង់ ទីផ្សារ ក្នុង ស្រុក។

តើ ដី នៅ កម្ពុជា អំណោយផល ចំពោះ ចេក អំបូង លឿង ដែរ ឬ ទេ? ហើយ កសិករ ត្រូវ ថែទាំ បែប ណា?

អ្នក ជំនាញ ឯកទេស កសិកម្ម ធម្មជាតិ កម្ពុជា ដែល បញ្ចប់ ការ សិក្សា ពី ប្រទេស កូរ៉េ និង ជប៉ុន លើ វិស័យ កសិកម្ម បង្ហើប ថា ចេក អំបូង លឿង សម្បូរ ទៅ ដោយ សារធាតុ ចិញ្ចឹម សរីរាង្គ របស់ មនុស្ស មាន រស ជាតិ ឆ្ងាញ់ និង លក់ បាន ថ្លៃ នៅ លើ ទីផ្សារ។ ប៉ុន្តែ បច្ចុប្បន្ន មាន អ្នក ដាំ ចេក ប្រភេទ នេះ តិចតួច នៅ ឡើយ ដែល មិន អាច ឆ្លើយ តប តម្រូវការ ទីផ្សារ បាន ខណៈ ពូជ ចេក ជា ច្រើន ត្រូវ បាន កសិករ ខ្មែរ ទិញ ពី ប្រទេស ថៃ មក ដាំដុះ ជា ហូរហែ តាំង ពី ឆ្នាំ ២០១៥។

នាយក ប្រតិបត្តិ នៃ មជ្ឈមណ្ឌល កសិកម្ម ធម្មជាតិ (SBN) លោក សយ បូណា មាន ប្រសាសន៍ ថា ផ្ទៃដី ដាំ ចេក អំបូង លឿង ជាង ៨០ ហិកតារ នៅ ខេត្ត មួយ ចំនួន ដែល ជា របស់ បណ្ដាញ កសិករ លោក កំពុង រីក លូតលាស់ ល្អ និង ប្រមូល ផល បាន បណ្ដើរៗ ហើយ។ លោក ថា ចេក អំបូង លឿង ត្រូវ បាន អ្នក ជំនាញ កសិកម្ម ចាត់ ទុក ជា ប្រភេទ ដំណាំ ថ្មី មួយ ប្រភេទ និង មាន អំណោយផល ខ្លាំង នៅ កម្ពុជា៖ «ចេក អំបូង លឿង គឺ បច្ចុប្បន្ន នេះ ពេញ និយម ដោយ អាស្រ័យ អត្ថប្រយោជន៍ តម្លៃ ទីផ្សារ និង រសជាតិ។ ខ្ញុំ តែងតែ បំផុស ដល់ ប្រជា កសិករ និង បណ្ដា ក្រុមហ៊ុន ឲ្យ គាត់ ធ្វើ ការ ដាំដុះ ចេក អំបូង លឿង ឡើង ព្រោះ ទីផ្សារ ចេក អំបូង លឿង មិនមែន សម្រាប់ តែ ព្រះរាជាណាចក្រ យើង ទេ គឺ អាច នាំ ចេញ ទៅ បាន ទូលំ ទូលាយ»។

ចេក អំបូង លឿង មិន សូវ ពិបាក ជ្រើសរើស ប្រភេទ ដី ដាំដុះ ឡើយ ប៉ុន្តែ ប្រភេទ ដី ដែល ល្អ បំផុត សម្រាប់ ចេក នេះ គឺ ដី ក្រហម និង ដីល្បាប់ នៅ តាម វាលទំនាប ដែល អាច ស្រូប ជីជាតិ ទៅ ចិញ្ចឹម ដើម និង ផ្លែ វា។

លោក សយ បូណា ចែក រំលែក បទពិសោធន៍ ថា រណ្ដៅ ដាំ ចេក ត្រូវ ជីក ទំហំ កន្លះ ម៉ែត្រ បួន ជ្រុង និង ជម្រៅ កន្លះ ម៉ែត្រ ហើយ គម្លាត ពី រណ្ដៅ មួយ ទៅ រណ្ដៅ មួយ ចន្លោះ ពី បី ទៅ បួន ម៉ែត្រ ពី គ្នា។ ក្នុង ករណី ដាំ លើ ដី ខ្សាច់ ឬ ដីកណ្ដេង មិន សូវ មាន ជីជាតិ ត្រូវ ប្រើ ជី សរីរាង្គ ជំនួយ តាម បាត រណ្ដៅ ក្នុង មួយ រណ្ដៅ ទម្ងន់ បី ខាំ ហើយ បន្ត ដាក់ រៀងរាល់ ៦ ខែ ម្ដង ក្នុង កម្រិត បី ខាំ ដូច គ្នា ឲ្យ បាន រយៈ ពេល ពីរ ឆ្នាំ៖ «ចាប់ ពី ឆ្នាំ ទី ២ ទៅ បាន យើង ប្រើ វា កន្លះ គីឡូក្រាម អ៊ីចឹង កូន ហ្នឹង វា បែក កូន ទៅ រហូត អ៊ីចឹង យើង នៅ តែ ដាក់ ៦ ខែ ម្ដង គ្រាន់ តែ ថា ដី ខ្សាច់ យើង ដាច់ ខាត កុំ ប្រើ ជីគីមី ឲ្យ សោះ ព្រោះ ជីគីមី ធ្វើ ឲ្យ ដី រឹង ក្ដាំង តែ ពីរ ឬ បី ឆ្នាំ ចង់ ក្លាយ ជា ថ្ម ហើយ។ ចំពោះ ទំហំ រណ្ដៅ បួន ជ្រុង ហើយ ជម្រៅ បី តឹក ក៏ បាន ដែរ ប៉ុន្តែ បើ យើង មាន វត្ថុ ធាតុ ដើម ដូចជា ដើម សណ្ដែក កាក ដំឡូង សម្រាប់ កប់ ដាក់ ក្នុង រណ្ដៅ ហ្នឹង យើង ជីក វា កន្លះៗ ម៉ែត្រ ទៅ ប៉ុន្តែ បើ អត់ មាន ទេ យើង ជីក រណ្ដៅ ធំ នាំ តែ ខាត ពេល ខាត លុយ ទេ។ អ៊ីចឹង យើង គ្រាន់ តែ ដាក់ ជី សរីរាង្គ បី ខាំ ទ្រាប់ បាត ទៅ ហើយ ដាក់ ដាំ លប់ ដី ទៅ វា ល្អ ហើយ»។

ការ ជ្រើសរើស យក គល់ ចេក ទៅ ដាំ គឺ ជា ជម្រើស ល្អ ជាង ដាំ កូន ចេក ទៅ ទៀត ព្រោះ គល់ វា អាច បង្កើត កូន ថ្មី ចន្លោះ ពី ៣ ទៅ ៦ ដើម ក្នុង មួយ គល់។ រីឯ ការ យក កូន ចេក ទៅ ដាំ លទ្ធភាព បង្កើត កូន ថ្មី យឺតយ៉ាវ។

ការ ថែទាំ បន្ទាប់ ពី ដាំ ហើយ កសិករ ត្រូវ ស្រោច ទឹក ឲ្យ បាន បី ដង ក្នុង ១ សប្ដាហ៍ ប៉ុន្តែ បើ រដូវ វស្សា មាន ភ្លៀង ធ្លាក់ ជោកជាំ មិន ចាំបាច់ ស្រោច ឡើយ ប៉ុន្តែ ត្រូវ បាញ់ ជី ទឹក បំប៉ន ដើម និង ស្លឹក នៅ រៀងរាល់ ៦ ខែ ម្ដង ឬ ច្រើន ជាង នេះ ដើម្បី បង្កើន ភាព លូតលាស់ និង ការពារ ជំងឺ ក្រា ឬ ដង្កូវ មូរ ស្លឹក។

លោក ថា ឱកាស កើត ជំងឺ លើ ដើម ចេក និង ស្លឹក មាន ច្រើន បើ កសិករ ទុក ឲ្យ ដើម ដុះ ប្រជ្រៀត គ្នា និង ស្លឹក ទ្រុបទ្រុល ពេក៖ «ចេក ហ្នឹង គឺ យើង ត្រូវ ធ្វើ អនាម័យ ក្នុង ការ សម្អាត ជា ប្រចាំ ដែរ អ៊ីចឹង បើ យើង អត់ កាត់ កូន យើង អត់ បាន កូន យក ទៅ បំបែក ដាំ ឬ យក ទៅ លក់ វា វិល ជុំ រហូត តើ បង។ យើង ទុក បី ដើម ហើយ កាប់ តែ អា ដើម មេ ហ្នឹង ទៅ ជួន កាល អា កូន ក្រោយ ចេញ ត្រយូង ដំណាល គ្នា យើង បាន ផល បន្ត គ្នា រហូត ទេ អ៊ីចឹង យើង ទុក បីៗ បន្ត គ្នា រហូត ដល់ បាន ប្រាំ ទៅ ៧ ឆ្នាំ ទៅ យើង គាស់ វា ចោល ទៅ ដាំ សារ ថ្មី ហើយ អា ហ្នឹង»។

បច្ចុប្បន្ន កសិករ កម្ពុជា មាន ឱកាស ច្រើន ទាំង ការ ដាំ យក កូន លក់ បន្ត និង ដាំ យក ផ្លែ លក់ នៅ លើ ទីផ្សារ។ កសិករ ខ្លះ មិន អាច ទិញ ពូជ កូន ចេក ពី ប្រទេស ឥណ្ឌា ដែល មាន តម្លៃ ៨ ដុល្លារ ក្នុង ១ ដើម ទើប ពួកគេ ងាក មក ទិញ កូន ដែល មាន ស្រាប់ នៅ ក្នុង ស្រុក ឬ នាំ ចូល ពី ប្រទេស ថៃ ដែល មាន តម្លៃ ៣ ដុល្លារ ក្នុង មួយ ដើម ហើយ កសិករ ខ្មែរ នៅ បន្ត នាំ ចូល ពូជ ពី ក្រៅ រាប់ រយ ដើម ក្នុង មួយ ខែៗ ដើម្បី ដាំដុះ នៅ ឡើយ។

លោក សយ បូណា ណែនាំ ឲ្យ កសិករ បង្កើន ការ ថែទាំ ពេល ចេក ធ្លាក់ ត្រយូង ពោល គឺ រយៈ ពេល មួយ ខែ កន្លះ ក្រោយ កាត់ ត្រយូង ចេញ ត្រូវ ប្រើ ថង់ ប្លាស្ទិក គ្រប ផ្លែ ដើម្បី ការពារ សត្វ ល្អិត ចង្រៃ ទិច៖ «ចំពោះ ការ ថែទាំ ផ្លែ គឺ ពេល វា ចេញ មក អស់ ហ្នឹង យើង កាច់ ត្រយូង ហើយ គឺ យើង ត្រូវ ប្រើ ថង់ គ្រប ផ្លែ វា កុំ ឲ្យ មាន ស្លាកស្នាម រលោង មាន ជាតិ ម្សៅ ឬ ការពារ សត្វ ទិច គឺ យើង ប្រើ ស្បោង ហ្នឹង»។

ចេក អំបូង លឿង ដែល ទទួល ផល ក្រោយ ដាំដុះ រយៈ ពេល ពី ៦ ទៅ ៧ ខែ ងាយ នឹង បន្ទុំ ឲ្យ វា ទុំ ដោយ មិន ចាំបាច់ ដាក់ ថ្ម ស្អុយ ឡើយ។ កសិករ គ្រាន់ តែ កាត់ វា ជា ស្និតៗ ដាក់ ក្នុង ឡាំង រួច គ្រប ក្រដាស កាសែត រយៈ ពេល មួយ យប់ មួយ ថ្ងៃ ផ្លែ វា នឹង ចាប់ផ្ដើម ប្រែ ជា ពណ៌ លឿង។ ពេល ទុំ ហើយ អាច រក្សា ទុក បាន បី ថ្ងៃ ប៉ុន្តែ បើ គេ ដាក់ ក្នុង ទូ ទឹកកក ក្នុង សីតុណ្ហភាព ត្រជាក់ ល្មម អាច រក្សា ទុក បាន រហូត ដល់ ១ សប្ដាហ៍។

ចេក អំបូង លឿង មាន ផ្លែ ធំៗ ចន្លោះ ពី ១២ ទៅ ១៥ ផ្លែ ក្នុង ១ ស្និត និង មាន ទម្ងន់ ចន្លោះ ពី មួយ គីឡូ កន្លះ ទៅ ពីរ គីឡូក្រាម។ តម្លៃ លក់ នៅ តាម ផ្សារ ទំនើប និង សណ្ឋាគារ ធំៗ គឺ ១ ដុល្លារ ឬ ១ ដុល្លារ កន្លះ ក្នុង ១ ស្និត ពី ៤ ពាន់ ទៅ ៦ ពាន់ រៀល។ ប៉ុន្តែ បើ កសិករ មាន លទ្ធភាព វេច ខ្ចប់ នាំ ចេញ ទៅ ក្រៅ ប្រទេស គឺ មាន តម្លៃ ថ្លៃ គុណ នឹង ៥ ទៅ ៦ ដង នៃ តម្លៃ លក់ នៅ លើ ទីផ្សារ ក្នុង ប្រទេស កម្ពុជា ទើប កសិករ ខ្លះ ចង់ បង្កើន ការ ដាំដុះ ដើម្បី នាំ ចេញ៖ «ព័ត៌មាន ដែល គេ ទាក់ទង មក ខ្ញុំ ផ្ទាល់ ក៏ គេ ចង់ បាន នាំ ចេញ ដែរ តែ ក្នុង បរិមាណ ច្រើន អ៊ីចឹង យើង អត់ អាច ផ្គត់ផ្គង់ ទេ។ ប៉ុន្តែ អ្វី ដែល គេ ចង់ បាន ហ្នឹង គឺ ផលិតករ ក៏ ខ្មែរ ក្រុមហ៊ុន ក៏ ខ្មែរ ឲ្យ តែ របស់ ខ្មែរ ដាំ នៅ លើ ដី ខ្មែរ យើង ហ្នឹង គឺ គេ ទទួល ទិញ ទៅ។ បើ តាម ខ្ញុំ គិត ទៅ ទី មួយ ដី យើង មាន លក្ខខណ្ឌ ល្អ ហើយ ប្រជា កសិករ ខ្មែរ យើង ធ្វើ ការ ដាំដុះ ល្អ ដោយ មិន សូវ ប្រើប្រាស់ សារធាតុ គីមី»។

ចេក អំបូង លឿង ចំនួន ១០០ តោន ដែល ក្រុមហ៊ុន វៀតណាម ដាំ នៅ លើ ផ្ទៃដី ប្រមាណ ៥០០ ហិកតារ បាន វេច ខ្ចប់ នាំ ចេញ ទៅ ប្រទេស ចិន ជា លើក ដំបូង កាល ពី ចុង ខែ កក្កដា ឆ្នាំ ២០១៧។ មន្ត្រី ជាន់ ខ្ពស់ នៃ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ អះអាង ថា រដ្ឋាភិបាល កម្ពុជា មិន ទាន់ អាច នាំ ចេក ប្រភេទ នេះ ចេញ ទៅ ប្រទេស ចិន ដោយ ផ្ទាល់ នៅ ឡើយ ទេ ព្រោះ កម្ពុជា មិន ទាន់ ចុះ កិច្ច ព្រមព្រៀង ជាមួយ ចិន៕

ប្រភព៖http://www.rfa.org/khmer/program/agriculture/how-to-grow-yellow-banana-08152017050453.html

☞☞រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី
☞ វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់
ជួយចែករំលែកបន្តដល់កសិករយើងផង
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។









#បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង
ងាយស្រួលចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក់បានថ្លៃ
សូមជួយចែករំលែកដល់បងប្អូនកសិករយើងផង!

*ការរៀបចំស្រះចិញ្ចឹម៖
- ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម
- បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹមក៏បាន។
* ការរៀបចំចិញ្ចឹម៖
- រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួល
ក្នុងការលើកមើល និងដាក់ចំណីវា
- វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៣តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី
- ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន
- ដាក់ទឹកបញ្ចូលក្នុងស្រះនោះ
- នៅពេលបញ្ចូលទឹករួចយកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែង រួចដាក់ចូលក្នុងស្រះដោយទុកគម្លាតពីគ្នាប្រមាណ៥ទៅ៧តឹក និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ
- បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ចូលក្នុងកញ្ច្រែងចិញ្ចឹម។
- ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី ក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្តូរទឹកចេញនៅពេលឃើញថាវាមិនសូវល្អដោយបូមចេញពាក់កណ្តាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។
* ការផ្តល់ចំណី៖
- យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
- ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា ជន្លេនក្រហម សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្លះដូចជាស្ពៃក្តោបជាដើម។
- យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់ និងអាចទិញចំណីទីផ្សារខ្លះ។
- អាចបូមទឹកផ្លាស់ប្តូររាល់៣អាទិត្យម្តងជាការប្រសើរដើម្បី
ឲ្យបង្កងមានសុខភាពល្អ ដោយបូមចេញពាក់កណ្តាលហើយ
ដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។
- រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន។












ផ្ដល់សិទ្ធដល់៖ អ៊ាង សុផល្លែត

» វិធីផ្សំចំណីធ្វើឲ្យមាន់ឆាប់ធំធាត់ ចំណាយអស់តិចប្រមាណ១៥០០រៀល/គក្រ

* វត្ថុធាតុដើមរកបានក្នុងស្រុក៖
- កន្ទក់២០%
- ពោត២០%
- ចុងអង្ករ២០%
- ដំឡូងមី២០%
- សណ្តែកសៀង១៥%
- សំបកខ្យង ខ្ចៅ ៥%។
* វិធីធ្វើ៖
- កិនបំបែកធាតុផ្សំ រួចលាយបញ្ចូលគ្នា និងត្រូវលាយប្រេងសណ្តែកខ្លះផង រួចលាយទឹកចូលចំណីនោះល្មមមាន់អាចចឹកស៊ីកើត
- ដាក់ចំណីឲ្យវាស៊ី២ដងក្នុង១ថ្ងៃ
- អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូនជាដើម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

#រកឃើញហើយ វិធីផ្សំថ្នាំពីធម្មជាតិការពារជំងឺមាន់បានគ្រប់រដូវ
ការពារប្រសើជាងការបណ្តាលឲ្យមាន់ឈឺងាប់ នាំឲ្យយើងខាតបង់
សូមជួយ Share ដល់ពុកម៉ែបងប្អូនកសិករយើងផង!

» សម្រាប់ប្រើនៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់

* សមាសធាតុផ្សំ៖
- ខ្ទឹមស
- ខ្ញី
- ស្ករត្នោត។

* វិធីធ្វើ៖
- ត្រូវយកខ្ទឹមស១គីឡូ ខ្ញី១គីឡូ ស្ករត្នោតចំនួនកន្លះគីឡូ
- បុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ីការពារពេលខែត្រជាក់។

* វិធីលាយ៖
- លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
- ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិតទឹក១លីត្រ ទឹកថ្នាំ៥មីលីលីត្រ។

» សម្រាប់ប្រើនៅរដូវប្រាំងដែលមានអាកាសធាតុក្តៅ 

- យកសំបកគ បណ្តូលពេជ្រ និងគល់ស្លឹកគ្រៃយកមកត្រាំក្នុងទឹក។
- ទឹកត្រូវដាក់ចំនួន ២លីត្រ ដំសំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ ដំគល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រ មួយចំណិតស្តើងតូច យកទាំង៣មុខនេះដាក់ត្រាំនៅក្នុងទឹកឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃ
- បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះ។
- ហាន់ស្លឹកស្តៅខ្ចីៗលាយជាមួយចំណីមាន់ចំនួន៥% និងដាក់លាយគ្រាប់កន្ធំថេតហាន់ល្អិតៗលាយឲ្យមាន់ស៊ីរាល់៣អាទិត្យម្តង។
- ការបន្ថយជំងឺមាន់ក្នុងពេលមេឃ ឬធាតុអាកាសក្តៅខ្លាំងនោះ គឺគេអាចរកទីធ្លាធំទូលាយល្មម ដាំដើមឈើមួយចំនួនជាជម្រក និងចាក់ដីខ្សាច់ខ្លះសម្រាប់វាដេក។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

* ការរៀបចំកន្លែងដាក់បណ្តុះ៖

- ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។

* វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖

- វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្កសរ ១%, កំបោរស ១%, ជី super phosphate ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។

- វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្កសរ ១%, ជី super phosphate ១%, កំបោរស ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។

>>ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។

* វិធីបណ្តុះ និងថែទាំ៖

- ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។

- ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។

- ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។

- យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។

- ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់

មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។

- បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។

- ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី១៦-១៨អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។

- នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើម
ក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង

- នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើម​ក្នុង​រោង​៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូត​ដល់​ពេលប្រមូលផល។

* ការប្រមូលផល៖ 

នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ។








ប្រភពអត្ថបទដោយ៖ អ៊ាង សុផល្លែត

ពិតជាចំណេញណាស់បងប្អូន!
» វិធីបណ្តុះម្នាស់ពីគ្រាប់ ម្នាស់មួយផ្លែបណ្តុះបានជិត១០០ដើម
សូមជួយ Shares ដល់ពុកម៉ែបងប្អូនកសិករយើងផង!

*វិធីធ្វើ៖

១) ឆ្កឹះយកគ្រាប់ម្នាស់ចេញពីភ្នែកម្នាស់
២) សំដិលហាលក្នុងម្លប់៣ថ្ងៃ ដោយស្រោបស្បៃស្ងួត
៣) បន្ទាប់មកហាលក្រោមពន្លឺថ្ងៃ ១ថ្ងៃ ដោយស្រោបស្បៃស្ងួត
៤) យកក្រដាសអនាម័យក្រាស់ ផ្សើមទឹក រួចដាក់ចូលក្នុងប្រអប់ប្លាស្ទិក ដែលអាចបិតគំរបជិតដោយគ្មានខ្យល់ចូល។
៥) ដាក់តំរៀបគ្រាប់ដាក់លើក្រណាត់ដែលសើមនោះ រួចបិតគំរបអោយជិតខ្យល់។
៦) ដាក់ប្រអប់ប្លាស្ទិកនោះ នៅមាត់បង្អួចដែលមានពន្លឺចាំងចូល។

*ចំណាំ៖ 

- រៀងរាល់ ២សប្តាហ៍ម្តង បើកគំរបបន្ថែមទឹក អោយក្រដាសសើមៗ
- ១ខែកន្លះ ទៅ ២ខែ ក្រោយមក កូនម្នាស់នឹងដុះចេញជារូបរាង។
- ពេលឃើញថាដុះឬស ទើបយកទៅដាក់ដាំក្នុងថង់បណ្តុះ ដែលមានដី លាយជីកំប៉ុស្ត៍។

#សូមបញ្ជាក់ថា ប្រសិនបើមានទឹក អ៊ីដ្រូសែពីរីដុកស៊ីត ដាក់ផ្សើមក្រដាស នោះប្រសិទ្ធិភាពមានកំរិតខ្ពស់។

បាទសូមបញ្ជាក់ថា បណ្តុះ គ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ គីវី ឬ គ្រាប់អ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។

ប្រភព៖ កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម (លោក ខាន់ ចន្ធី)



១ - ដំបូងត្រូវមានផ្លែប៊រ
២- យកសាច់ប៊រចេញ
៣- បកសំបកប៊រចេញ
៤- កាត់ដបទឹកសុទ្ធត្រឹមកនឹងដាក់ទឹកពេញ
៥- យកក្រាប់ប៊រដែលបានបកសំបកស្អាតដាក់ពីលើអោយជាប់នឹងទឹក
៦- ថែទាំគ្រាប់ប៊រនោះអោយជាប់ទឹករហូតទាល់តែចុះឬសចេញ
៧- ទុករយះពេល៣ខែទៀតដើម្បីអាចដាំក្នុងរដៅដីបាន


» វិធីផ្សំចំណីសម្រាប់មាន់សាច់ មាន់យកពង មាន់ស្រុក
១ មាន់សាច់ (មាន់ឧស្សាហកម្ម)៖
* គ្រឿងផ្សំ
- ពោត 40 គ.ក
- កន្ទក់ 25 គ.ក
- សណ្តែកសៀង 20 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 2 គ.ក
- អំបិល 400 ក្រាម
- ព្រីមិច 400 ក្រាម។
២ មាន់យកពង៖
* គ្រឿងផ្សំ
- កន្ទក់ 35 គ.ក
- សណ្តែកសៀង 28 គ.ក
- ម្សៅត្រី 15 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 15 គ.ក
- អំបិល 6 គ.ក
- ព្រីមិច 300 ក្រាម។
* មាន់ស្រុក៖
គ្រឿងផ្សំ
- កន្ទក់ 10 គ.ក
- ស្រូវកិន 50 គ.ក
- ម្សៅត្រី 20 គ.ក
- មេចំណី 200 ក្រាម
- សំបកងាវ 200 ក្រាម
- អំបិល 200 ក្រាម
- ព្រីមិច 300 ក្រាម។
* សំគាល់ :
សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
- អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូន ស្លឹកស្តៅខ្ចីជាដើម។

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.